សំណួរ-ចម្លើយ

ឡជីវឧស្ម័ន

សម្រាប់តម្លៃ គឺអាស្រ័យទៅលើទំហំរបស់ឡជីវឧស្ម័ន និងការដែលអ្នកចង់ធ្វើការទូទាត់ទៅលើវា។ ក្រុមហ៊ុនឡជីវឧស្ម័ន អេធិក បានផ្ដល់នូវបច្ចេកវិទ្យាបង់រំលស់ផ្ទាល់ជាមួយក្រុមហ៊ុន PAYGO ដ៏សាមញ្ញសម្រាប់ការទូទាត់ទៅលើឡជីវឧស្ម័ន ដែលកសិករគ្រប់គ្នាអាចទទួលយកបាន។ ទាក់ទងមកកាន់យើងតាមរយៈ 097 654 7760 ដើម្បីទទួលបានពត៌មានបន្ថែម និងការគណនាក្នុងការចំណាយរបស់លោកអ្នក។

ឡជីវឧស្ម័ននឹងមានរយៈពេលប្រមាណ ២៥ ឆ្នាំ ហើយយើងផ្តល់ជូនការធានារយៈពេល ៣ ឆ្នាំ។

នៅពេលនេះយើងមានតែមួយទំហំខ្នាត M4 របស់យើងប៉ុណ្ណោះ។ វាអាចផ្ទុកលាមករហូតដល់ 40 គីឡូក្រាមជារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកត្រូវការទំហំធំជាងនេះ យើងអាចតំឡើងឡជីវឧស្ម័ន M4 ជាច្រើនបន្តុំ។

ការតំឡើងចំណាយពេលប្រហែលកន្លះថ្ងៃ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងឈុតឡជីវឧស្ម័នផងដែរ។

លោកអ្នកត្រូវការយ៉ាងតិចគោ ឬក្របី ២ក្បាល ឬក៏ជ្រូក ៤ក្បាល

លោកអ្នកអាចប្រើប្រាស់កាកសំណល់ផ្សេងៗទៀតបាន ប៉ុន្តែវាមានការស្មុគស្មាញបន្តិច ដូច្នេះយល់ល្អសូមទាក់ទងទៅកាន់បុគ្គលិករបស់ក្រុមហ៊ុន ATEC ដើម្បីយល់កាន់តែច្បាស់

យ៉ាងតិចយើងត្រូវការលាមកសត្វគោ ឬក្របី ចំនួន ២០គីឡូ ឬក៏លាមកជ្រូក ១៣គីឡូ ជារៀងរាល់ថ្ងៃ

ម៉ាស៊ីនភ្លើងត្រូវការប្រើបរិមាណឧស្ម័នច្រើន ហើយសមស្របប្រើជាមួយម៉ូដែល M4 បច្ចុប្បន្នរបស់យើង។

ជាមធ្យមសល់លុយ $521ជារៀងរាល់ឆ្នាំពីការឈប់បន្តប្រើប្រាស់ហ្គាស LPG និងជីគីមី។ ជាមួយឡជីវឧស្ម័ន លោកអ្នកមិនត្រូវការទិញហ្គាស LPGទៀតទេ។ ម្យ៉ាងវិញទៀតលោកអ្នកអាចទទួលបានជីសិរីរាង្គធម្មជាតិដោយខ្លួនឯង។

ម៉ាស៊ីនភ្លើងត្រូវការប្រើបរិមាណឧស្ម័នច្រើន ហើយសមស្របប្រើជាមួយម៉ូដែល M4 បច្ចុប្បន្នរបស់យើង។

ទេ! ចង្រ្កានហ្គាស LPG ធម្មតាត្រូវបានរចនាខុសពីចង្រ្កានជីវឧស្ម័ន ហេតុដូចនេះហើយវានឹងមិនដំណើរការលើជីវឧស្ម័នទេ។

ទេ! ឡជីវឧស្ម័ន គឺសុវត្តិភាពបំផុត ព្រោះវាមិនអាចឈានដល់សម្ពាធ ដែលវាអាចផ្ទុះបានទេ។

ទេ! ប្រសិនបើអ្នកធ្វើតាមការណែនាំ និងការបណ្តុះបណ្តាលរបស់យើង វាមានសុវត្ថិភាពក្នុងការប្រើប្រាស់។

សល់លុយ $521ជារៀងរាល់ឆ្នាំពីការឈប់បន្តប្រើប្រាស់ហ្គាស LPG និងជីគីមី

អាស្រ័យលើបរិមាណឧស្ម័នដែលអ្នកមាន ហើយអ្នកអាចទិញសម្ភារៈបន្ថែម។

ទេ! វា គឺងាយស្រួលណាស់។ យើងនឹងបណ្តុះបណ្តាលអ្នកអំពីការថែទាំ ដែលត្រូវជាផ្នែកមួយនៃការតំឡើង។

យោងតាមការសិក្សាលាមកសត្វមាន់ ឬទា អាចផលិតហ្គាសបាន ប៉ុន្តែវាមានភាពស្មុគស្មាញ។ ហើយនៅដំណាក់កាលនេះយើងមិនណែនាំឱ្យប្រើវាទេ។

បាន, ជាទូទៅយើងតែងតែណែនាំឲ្យតំឡើងនៅក្រោមដី ដើម្បីកាត់បន្ថយហានិភ័យនៃការខូចខាត។

បាន, អ្នកអាចដំឡើងឡជីវឧស្ម័នជាប្រព័ន្ធ

វាមិនចាំបាច់ទេ ប៉ុន្តែបើវាត្រូវបានគេកប់ វានឹងមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងដំណើរការបានល្អនៅសីតុណ្ហភាពថេរជាងនេះដែរ។

វាមិនត្រូវបានកប់ឡទៅក្នុងដីទាំងមូលទេ ហើយនេះជាអ្វីដែលត្រូវការវាយតម្លៃមុនពេលដំឡើង

លោកអ្នកអាចទំនាក់ទំនងក្រុមការងារផ្នែកថែទាំអតិថិជន តាមរយៈលេខ ០៧៦ ៥៥​ ៣៣ ១៩៦

ឡជីវឧស្ម័នរបស់យើង គឺជាលក្ខណៈគ្រួសារតូចមួយ ដែលសមស្របសម្រាប់ផលិតហ្គាសក្នុងការចម្អិនអាហារ។ ប្រសិនបើអ្នកមានកសិដ្ឋានចិញ្ចឹមជ្រូកធំ សូមទាក់ទងមកយើងហើយយើងអាចនិយាយអំពីជម្រើសផ្សេងទៀតសម្រាប់អ្នក។

បច្ចេកវិទ្យា PAYGO

PAYGO គឺជាបច្ចេកវិទ្យានៃការបង់រំលោះផ្ទាល់ជាមួយក្រុមហ៊ុន ត្រឹម $30 ក្នុងមួយខែ រយៈពេល 27ខែ តាមរយៈធនាគាវីង។

ការទូទាត់ត្រូវបានធ្វើឡើងតាមរយៈធនាគាវីង។ ATEC អាចផ្តល់ជូនអតិថិជននូវព័ត៌មានលម្អិតនៃការបង់ប្រាក់។

មិនមានអត្រាការប្រាក់ទេ ប៉ុន្តែអតិថិជនតម្រូវឱ្យបង់ថ្លៃសេវាវីង។

ប្រសិនបើអ្នកទូទាត់ថ្លៃឡជីវឧស្ម័នក្នុងរយៈពេល 12 ខែដំបូងអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 5% នៃសមតុល្យដែលនៅសល់។

PAYGO គឺស្រដៀងនឹងប្រាក់កម្ចីប៉ុន្តែមិនមានការប្រាក់និងមិនមានទ្រព្យបញ្ចាំ។ វាត្រូវបានគេហៅថាការបង់រំលោះជាជាងប្រាក់កម្ចី។

នឹងមានចែកចាយនៅទូទាំងប្រទេស

អ្នកត្រូវឆ្លងកាត់ការវាយតម្លៃឥណទានដោយក្រុមហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ATEC

ជីសិរីរាង្គធម្មជាតិ

ជីសរីរាង្គ គឺល្អសម្រាប់ដី។ វាអាចកែលំអរសមត្ថភាពដី និងបង្កើនសមត្ថភាពទប់ទឹកនិងសារធាតុចិញ្ចឹម។ ជីសរីរាង្គនឹងធ្វើអោយដី និងរុក្ខជាតិរបស់អ្នកមានសុខភាពល្អនិងរឹងមាំ។ ជីសរីរាង្គជាធម្មតាត្រូវបានផលិតចេញពីកាកសំណល់រុក្ខជាតិ ឬសត្វ។

ជាមធ្យមអ្នកនឹងទទួលបានបរិមាណជីដូចគ្នានឹងកាកសំណល់ដែលអ្នកចាក់បញ្ចូលដែរ។ ឧទាហរណ៍ប្រសិនបើអ្នកចាក់បញ្ចូល ៦០ លីត្រក្នុងមួយថ្ងៃអ្នកនឹងទទួលបានជាមធ្យមជី ៦០ លីត្រក្នុងមួយថ្ងៃដែរ។

អ្នកគ្រាន់តែទុកចោលឲ្យស្ងួត ឬអ្នកអាចលក់វា ឬប្រគល់វាទៅឱ្យគ្រួសារឬមិត្តភក្តិ។

អ្នកអាចទុកវានៅក្នុងអាងជីកំប៉ុស ឬធុងបិទជិតសម្រាប់ប្រើប្រាស់នាពេលអនាគត។

វា គឺងាយស្រួលក្នុងប្រើ។ កសិករអាចប្រើវាសម្រាប់ដាក់ក្នុងដីមុនពេលដែលពួកគេចាប់ផ្ដើមដាំដំណាំ ដើម្បីធ្វើឱ្យដីមានគុណភាព។ ពួកគេក៏អាចប្រើជីសរីរាង្គលាយជាមួយទឹក ដើម្បីស្រោចទឹកដំណាំរបស់ពួកគេផងដែរ។

ត្រូវហើយជីសិរីរាង្គពិតជាមានសុវត្ថិភាពណាស់ ប៉ុន្តែទោះយ៉ាងណាអ្នកគួរតែលាងដៃរបស់អ្នកជានិច្ចបន្ទាប់ពីប្រើប្រាស់រួច។

បាន, ជាធម្មតាយើងត្រូវលាយលាមកសត្វ 1/2ធុង និង1/2ទឹក ប៉ុន្តែសម្រាប់ករណីនេះលោកអ្នកអាចលាយលាមកសត្វ 1/2ធុង ទឹក 1/4 និងកាកសំណល់ជីសិរីរាង្គ 1/4 ដើម្បីជំរុញការបង្កើតហ្គាស និងកាត់បន្ថយតម្រូវការទឹក។

មានពណ៌ត្នោត និងគ្មានក្លិន

សម្ភារៈផ្សេងៗ

យើងផ្ដល់ជូននូវចង្ក្រានហ្គាសភ្លោះ និងឆ្នាំដាំបាយឆ្អិនស្វ័យប្រវត្តិ

បាន ប៉ុន្តែសម្ភារៈទាំងនេះប្រើបានសម្រាប់តែជាមួយឡជីវឧស្ម័នប៉ុណ្ណោះ

ប្រសិនបើអ្នកចង់ផ្លាស់ប្ដូរណាមួយយល់ល្អបំផុតគួរតែទាក់ទងជាមួយ ATEC ជាមុន ហើយយើងអាចណែនាំអ្វីដែលអ្នកត្រូវធ្វើ។

ហ្គាសឡជីវឧស្ម័ន

ពីព្រោះជីវឧស្ម័ន គឺស្អាត និងសុវត្តិភាព

ឡជីវឧស្ម័នផលិតជីវឧស្ម័នប្រមាណ 1300 លីក្នុងមួយថ្ងៃ។ ហ្គាស គឺគ្រប់គ្រាន់សម្រាប់តម្រូវការចម្អិនអាហាររបស់គ្រួសារដែលមានទំហំធម្មតា។

វាអាស្រ័យលើការចម្អិនរបស់លោកអ្នក និងកម្រិតអណ្តាតភ្លើងដែលអ្នកមាន ប៉ុន្តែសម្រាប់គ្រួសារធម្មតាវាគ្រប់គ្រាន់សម្រាប់អាហារបីពេលក្នុងមួយថ្ងៃ

យើងផ្ដល់ជូននូវចង្ក្រានហ្គាសភ្លោះ និងឆ្នាំដាំបាយឆ្អិនស្វ័យប្រវត្តិ

ទេ! វាស្អាត ហើយនឹងជួយឲ្យសុខភាពល្អ

អាស្រ័យលើបរិមាណឧស្ម័នដែលអ្នកមាន ហើយអ្នកអាចទិញសម្ភារៈបន្ថែម។

ជាទូទៅវាចាប់ផ្តើមផលិតហ្គាសក្នុងរយៈពេល ១ សប្តាហ៍ បន្ទាប់ពីការបំពេញឡជីវឧស្ម័ន ប៉ុន្តែវាអាចចំណាយពេលរហូតដល់ ១ ខែ ដើម្បីទទួលបានបរិមាណឧស្ម័នថេរ។

ឧបករណ៍បន្សុតហ្គាស ជួយកម្ចាត់កំទិចល្អិតៗនៅក្នុងហ្គាស ដែលអាចធ្វើឲ្យស្ទះចង្ក្រាន និងឆ្នាំងបាយរបស់លោកអ្នក។ កំទិចល្អិតៗនោះមិនមានគ្រោះថ្នាក់ទេ ប៉ុន្តែវាអាចធ្វើឲ្យសម្ភារៈរបស់លោកអ្នកឆាប់ខូច។

គឺជារង្វាស់សម្ពាធជាក់ស្តែង ហើយវាគឺមិនសំខាន់ទេ។ វាអាស្រ័យទៅលើថាតើអ្នកទទួលបានឧស្ម័នប៉ុន្មានគីឡូ។ ជាមធ្យម 8KPa គឺពេញ។

សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនង:

ទាក់ទងមកកាន់យើង:
+855 97 654 7760