ជួបជាមួយថ្នាក់ដឹកនាំរបស់ អេធិក

អេធិក ដឹកនាំដោយប្រធាននាយកប្រតិបត្តលោក ប៊េន ជេសហ្វ្រ៊ីស និងថ្នាកដឹកនាំអន្តរជាតិ ដែលមានជំនាញខ្ពស់។ ថ្នាក់ដឹកនាំម្នាក់ៗ ប្រកបទៅដោយជំនាញឯកទេសរៀងៗខ្លួន និងប្រកាន់ភ្ជាប់នូវចក្ខុវិស័យរបស់ អេធិក  គឺ “ប្រជាកសិករគ្រប់គ្រួសារនឹងមានឡជីវឧស្ម័ន សម្រាប់ប្រើប្រាស់។”

bj

ប៊េន ជេសហ្វ្រ៊ីស

នាយកប្រតិបត្ត

ក្នុងនាមជាប្រធាននាយកប្រតិបត្ត និងអ្នកដឹកនាំយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន អេធិក លោក ប៊េនបានប្ដេជ្ញាចិត្តក្នុងការបើកឱកាសឲ្យប្រជាជនអាចឈានទៅប្រើប្រាស់សក្ដានុពលទាំងឡាយ ដែលពួកគេមាន។

លោក ប៊េន បាននាំមកជាមួយនូវបទពិសោធន៍ជាង 14ឆ្នាំ ក្នុងការគ្រប់គ្រងក្រុមការងារក្នុងបណ្ដាសហគ្រាសសង្គម វិស័យអភិវឌ្ឍនអន្តរជាតិ និងក្រុមហ៊ុនមួយចំនួន។ មុនចូលរួមជាមួយ អេធិក លោក គឺជាប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍនថ្នាក់ជាតិនៅ SSE ហើយក៏ជាប្រធានគ្រប់គ្រងការអភិវឌ្ឍនផលិតផលនៅអង្គការ Oxfarm ហើយលោកក៏ធ្លាប់បានធ្វើការជាមន្ត្រីផ្នែកលក់រាយនៅក្នុងក្រុមហ៊ុន Westfield.

bec

រេបិកា ផេងឡេស

នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា

ក្នុងនាមជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន អេធិក ប្រចាំនៅកម្ពុជា រេបិកា មានទាំងជំនាញផ្នែកដឹកនាំ និងការគ្រប់គ្រងធនធានមនុស្សដ៏ក្លាំងពូកែ។

កំឡុងពេលធ្វើការនៅក្នុងវិស័យសហគ្រាសសង្គម និងក្រុមហ៊ុនពាណិជ្ជកម្ម អ្នកនាងបានអភិវឌ្ឍននូវជំនាញគ្រប់គ្រងគម្រោង និងធនធានមនុស្សយ៉ាងពូកែ ព្រមទាំងជំនាញពិគ្រោះយោបល់ និងធនធានមនុស្ស។ អ្នកនាងធ្លាប់មានមុខងាជាទីប្រឹក្សា ផ្នែកយុទ្ធសាស្រ្តធនធានមនុស្ស ហើយក៏ធ្លាប់ជាប្រធានគ្រប់គ្រងកម្មវិធី និងផលប័ត្រនៅក្រុមហ៊ុន Accenture.

lh

ឡាគលែន ហារីស

ប្រធានគ្រប់គ្រងវិស្វករ

ក្នុងនាមជាប្រធានគ្រប់គ្រងវិស្វករ លោក ឡាគលែន កំពុងដឹកនាំនូវការអភិវឌ្ឍន និងការធ្វើនវានុវត្តជាប្រចាំនៅក្នុងក្រុមហ៊ុន អេធិក។

លោកមានបទពិសោធន៍ជាង 10ឆ្នាំ ក្នុងវិស័យវិស្វកម្ម និងជីវឧស្ម័ន។ ក្នុងកំឡុងពេលនោះ លោក ឡាគលែន បានដឹកនាំក្រុមនៅក្នុងផ្នែកវិស្វកម្មផ្សេងៗគ្នា។ ឡាគលែន មានជំនាញលើផ្នែកអភិវឌ្ឍនផលិតផល និងគ្រប់គ្រងគុណភាព ដែលធានាបានថាផលិតផលរបស់ អេធិក នាំមុខគេនៅក្នុងពិភពលោក។

kc

ក្លោស ក្រែន

ប្រធានគ្រប់គ្រងផ្នែកទីផ្សារ

លោក ក្លោស គឺជាអ្នកជំនាញផ្នែកយុទ្ធសាស្រ្តទីផ្សា និងទំនាក់ទំនងរបស់ក្រុមហ៊ុន អេធិក។

ក្លោស បាននាំមកនូវបទពិសោធន៍ 10 ឆ្នាំក្នុងវិស័យទីផ្សាមកជួយដល់ក្រុមការងា អេធិក។ ក្នុងកំឡុងពេលធ្វើការនៅក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ លោកគឺជាអ្នកឯកទេសខាងបង្កើតក្រុមការងារផ្នែកទីផ្សា និងជំនាញក្នុងការអភិវឌ្ឍនយុទ្ធសាស្រ្តពង្រីកទីផ្សារ សម្រាប់អាជីវកម្មថ្មីៗ និងសហគ្រាសធុនតូច និងមធ្យម ដែលកំពុងរីកចម្រើនលូតលាស់ក្នុងវិស័យថាមពល និងធនធានកកើតឡើងវិញ។

pp

ពេជ្រ ផាត់

នាយកប្រតិបត្តការណ៍ និងហិរញ្ញវត្ថុ

ក្នុងនាមជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន អេធិក លោក ពេជ្រ បានធ្វើការសហការណ៍ជាមួយ រេបិកា ដើម្បីដឹកនាំយុទ្ធសាស្រ្តនៅប្រទេសកម្ពុជា។

លោក ពេជ្រ មានបទពិសោធន៍ 12ឆ្នាំផ្នែកហិរញ្ញវត្ថុ និងរដ្ឋាបាល នៅក្នុងវិស័យពាណិជ្ជកម្ម និងអង្គការក្រៅរដ្ឋាភិបាល។ កាលពីមុន លោក ធ្លាប់ជាប្រធានដឹកនាំក្រុមការងារផ្នែកហិរញ្ញវត្ថុនៅក្នុងអង្គការ PSE និងជាមន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុនៅក្រុមហ៊ុន MAS ហើយលោកក៏ធ្លាប់ជាមន្ត្រីគ្រប់គ្រងគណនេយ្យនៅសាលាបណ្ដុះបណ្ដាលភាសាអង់គ្លេសសាកល។ លោកបានបញ្ចប់ថ្នាកបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងអនុបណ្ឌិតផ្នែកគ្រប់គ្រងទូទៅ។